ដឹងអត់ស្រីៗមិនគួរមានអាវទ្រនាប់តែមួយប្រភេទទេ
មនុស្សស្រីគ្រប់គ្នាមិនសូវបានចាប់អារម្មណ៍ពីការរើសប្រភេទអាវទ្រនាប់របស់ខ្លួនទេ ឱ្យតែពាក់ទៅសមល្មមស្រួលខ្លួន តែប៉ុនហ្នឹងគឺគ្រប់គ្រាន់ហើយ ។ ប៉ុន្តែការពិត ស្រីៗគួរតែមានអាវទ្រនាប់ច្រើនប្រភេទ ដើម្បីតម្រូវទៅតាមការស្លៀកពាក់ប្រចាំថ្ងៃ ។
១. អាវទ្រនាប់ស្អិតជាប់សាច់៖ សាកសមសម្រាប់ជាមួយរ៉ូបវាលខ្នង ឬវាលស្មា។

២. អាវកល់ពាក់កណ្តាល៖ ជាប្រភេទអាវដែលកល់ផ្ទៃសុដន់ត្រឹមតែពាក់កណ្តាល សាកសមសម្រាប់ពាក់ជាមួយអាវសិចស៊ីបញ្ចេញដើមទ្រូង ។

៣. អាវដែលអាចដោះដូរខ្សែ៖ អាវប្រភេទនេះមិនរើសសម្លៀកបំពាក់ទេ ព្រោះវាអាចផ្លាស់ប្តូរខ្សែបានច្រើនម៉ូដ ។

៤. អាវទ្រនាប់បាំងជិត៖ សាកសមសម្រាប់អ្នកដែលចង់បិទបាំងមិនឱ្យឃើញគល់សុដន់ ។

៥. អាវប៉ុងតូច៖ វាធ្វើឱ្យដើមទ្រូងឃើញតូចជាងមុន ។

៦. អាវប៉ុងកល់៖ អាវប្រភេទនេះសាកសមសម្រាប់អ្នកដែលមិនសូវមានដើមទ្រូង ព្រោះវាជួយកល់សាច់បន្ថែមឱ្យមើលទៅឃើញកាន់តែទាក់ទាញ ៕

ប្រភព៖ kanha
មតិយោបល់