ស្រី​ៗ​ត្រូវដឹង​រឿង ៩ យ៉ាង​នេះ​ពី​បុរស​សិន មុន​សេពគប់​គ្នា​ជា​សង្សារ

មុន​​ទទួល​យក​​​បុរស​ណា​ម្នាក់​មក​ធ្វើ​ជា​សង្សារ យើង​គួរ​ស្វែង​យល់ឲ្យ​ដឹង​​ច្បាស់​ពី​រឿង​ទាំង​នេះ​សិន ព្រោះ​កុំ​ឲ្យ​ស្ដាយ​មាន​ចិត្ត​ថ្នាំងថ្នាក់ ក្រោយ​ពេល​លង់​ចិត្ត​ដក​មិន​រួច។ រឿង ៩ យ៉ាង​នេះ​ត្រូវ​ដឹង​ឲ្យ​ឆ្អិន​សិន មុន​ស្រលាញ់​គ្នា៖
.ចំណុច​ត្រូវ​ដឹង​ដំបូង​បំផុត​នោះ គឺ​យើង​មិន​អាច​កែប្រែ​អ្វី​គាត់​បាន​ច្រើន​ឡើយ​ទាំង​ទម្លាប់,អត្តចរិត, និង​ចំណង់ចំណូលចិត្ត។ ព្រោះ​​ស្រី​ៗ​ក្រោយ​មាន​ឈ្មោះ​ជា​សង្សារ​នឹង​គ្នា តែងតែ​ព្យាយាម​កែប្រែ​បុរស​នូវ​ចំណុច​ទាំង​នេះ។
រូបតំណាង
.មនុស្ស​ប្រុស​មិន​អាច​ចោល​គ្រួសារ និង​មិត្តភ័ក្ដិ​បាន​ឡើយ ដូចនេះ​កុំ​ព្យាយាម​ដាក់​សម្ពាធ​ឲ្យ​គេ​ជ្រើសរើស​រវាង​យើង ហើយ​នឹង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គេ។ ព្រោះ​ចម្លើយ​ដែលស្ដាប់ឮ អាច​មាន​ការ​អន់​ចិត្ត​ក៏​ថា​បាន។
.ត្រូវ​ដឹង​ថា​សង្សារ​តែង​ប្រច័ណ្ឌ ពេល​ឃើញ​យើង​នៅ​ស្និទ្ធស្នាល​ជាមួយ​មិត្តភ័ក្ដិ​ប្រុសៗ តែ​ពេល​យើង​សួរ​គេ ថា​ប្រច័ណ្ឌ​អត់ ចម្លើយ​ប្រាកដថា "អត់ទេ"។
.បុរស​ពូកែ​សម្គាល់​ណាស់ ហើយបើ​យើង​​មិន​ពាក់​អ្វី​​គេ​ទិញ​ឲ្យ ទោះ​ម្ដង​ក្តី​ ពីរ​ដង​ក្ដី គេ​នឹង​សរុប​​រឿង​​នោះ​នៅ​ពេល​ណា​មួយ​ដែល​យើង​មាន​សម្ដី​តូច​ធំ​ដាក់​គេ។
.បើ​រស់នៅ​ជាមួយ​គ្នា​លើស​ពី៣ ឆ្នាំ មនុស្ស​ប្រុស​លែង​ចង់​រៀបការ​ជាមួយ​យើង​ហើយ ព្រោះ​គេ​ឆ្អែតឆ្អន់ និង​អាច​លួច​មាន​ស្រី​ផ្សេង​ទាំង​រូប​សម្រស់​អន់​ជាង​យើង​ក៏​ថា​បាន។
.មនុស្ស​ប្រុស​មិន​ចូលចិត្ត​ទាយ​រក​របស់ ឬ​រឿង​អ្វី​មួយ​ឡើយ តែ​គេ​ចង់​ឲ្យ​យើង​ប្រាប់​គេ​ត្រង់​ៗ​តែ​ម្ដង។
រូបតំណាង
.បុរស​ភាគច្រើន​ស្រលាញ់​សង្សារ​កាន់តែ​ខ្លាំង​ដោយសារ​សក់​វែង។ បើ​ពេល​យើង​កាត់​ខ្លី ហើយ​សួរ​ថា​ស្អាត​អត់? គាត់​ប្រាកដជា​ឆ្លើយ​ថា​ស្អាត តែ​ជា​ការ​ឆ្លើយ​ទាំង​មិន​មើល​មុខ។
.កុំ​សរសើរ​បុរស​ផ្សេង​ ឬ​​មិត្តភ័ក្ដិនៅ​ចំពោះ​មុខ​មិត្ត​ប្រុស ​ ព្រោះ​គេ​មិន​ចូលចិត្ត​ឡើយ ហើយ​ថែម​ទាំង​គិត​ថា​យើង​ប្រហែល​ជា​លួច​ស្រលាញ់ម្នាក់​នោះទៀត​ផង។ ​មួយវិញ​ទៀតគាត់​អាច​គិត​ថា គាត់​មិន​ដល់​គេ។
.ទោះ​ជា​ចង់​បង្ហាញ​ថា​យើង​ស្មោះត្រង់ និង​គ្មាន​រឿង​លាក់លៀម ដោយ​រំលឹក​រឿង​អតីត​សង្សារ​ឲ្យ​គេ​ដឹង​ឮ​ នោះ​ជា​រឿង​ខុស​ឆ្គង​ទៅ​វិញ​ទេ៕

ប្រភព៖ kanha