សកម្មភាពងាយៗដែលស្ត្រីអាចធ្វើបានពេលធុញថប់ខ្លាំង
ការធុញថប់ក្នុងអារម្មណ៍មិនមែនជារឿងល្អទេព្រោះបើបណ្ដោយវាឲ្យកើតឡើងជាប្រចាំសុខភាពយើងនឹងត្រូវបំផ្លាញមិនខាន។ បើស្មុគស្មាញហើយមិនដឹងដោះស្រាយយ៉ាងណា អ្នកអាចសាកតាមវិធីងាយៗខាងក្រោមនេះបាន៖

១. ស្ដាប់បទសប្បាយៗ ឬបទដែលយើងចូលចិត្ត។
២. ដើរលំហែតាមមាត់ទន្លេ សួនច្បារ ឬតាមទីសាធារណៈផ្សេងៗ។
៣. សរសេររឿងពិបាកចិត្តទាំងប៉ុន្មានដាក់ក្នុងសៀវភៅឲ្យអស់។
៤. ទៅបាត់ប្រាណ ឬ ហាត់យូហ្គា។
៥. ញ៉ាំតែបៃតងមួយកែវ។
៦. មើលរឿងដែលខ្លួនឯងចូលចិត្ត។
៧. គេងទ្រាំក្នុងអាងទឹក។
៨. ញ៉ាំបង្អែម ឬនំអ្វីផ្សេងដែលយើងចូលចិត្ត។
៩. ផាត់ពណ៌សៀវភៅរូបភាព។
១០. ទៅដើរលេងជាមួយមិត្តភ័ក្ដិ។
១១. ឈប់លេងបណ្ដាញសង្គមមួយរយៈ។
១២. លេងជាមួយសត្វចិញ្ចឹមដែលយើងចូលចិត្ត។
១៣. រៀនដកដង្ហើមឲ្យវែងៗ។
ទាំងនេះហើយជាសកម្មភាពងាយៗដើម្បីជួយអារម្មណ៍យើងឲ្យស្រស់ស្រាយវិញបាន។ កុំភ្លេចថាអ្នកត្រូវចេះរំសាយអារម្មណ៍ដើម្បីឲ្យជីវិតរស់នៅសប្បាយៗ៕
ប្រភព៖ kanha
មតិយោបល់