អាហារដែល​ជួយ​ឲ្យប្រុសៗ​ខ្លាំង​នៅ​ពេល​យប់

នៅក្នុងឆាកជីវិត​របស់​មនុស្ស​ប្រុស​បាន​ចាត់​ទុក្ខ​សុខភាព​ផ្លូវភេទ​ គឺជា​រឿង​មួយ​ ដ៏​សំខាន់​ដែល​មិនអាច​ខ្វះបាន ​ព្រោះ​មនុស្ស​ស្រីអាច​ទទួល​អារម្មណ៍​មាន​ក្តីសុខ​បាន ឬ​មិនបាន​ក៏​អាស្រ័យ​​លើ​សមត្ថភាព​របស់វា។

ដូច្នេះហើយ ដើម្បី​បង្កើត​ជីវិត​ផ្លូវភេទ​របស់​បុរសឱ្យ​កាន់តែ​មាន​ភាព​រឹងមាំ អ្នកគួរ​តែ​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​មួយ​ចំនួន។ ទន្ទឹម​នឹងនេះ​ផងដែរ អ្នកគួរតែ​ជៀសវាង​ការ​សេព​គ្រឿង​ស្រវឹង, ការប្រើ​ប្រាស់​គ្រឿង​ញៀន, ខ្វះការ​គេង និងប្រើ​ប្រាស់​ថ្នាំមួយ​ផ្សេងៗដែល​អតុល្យភាព​អ័រម៉ូន ដែល​ជាហេតុ​បង្កឱ្យ​អ្នកមាន​ចំណង់​ផ្លូវភេទទាប។ សកម្មភាព​ទាំង​នេះ​ប្រសិន​បើករណី​ធ្ងន់ធ្ងរ​អាចធ្វើ​ឱ្យមាន​ជំងឺ​ងាប់លិង្គ។

ទឹកដោះគោ

អាហារដែលបាន​មកពីសត្វ​ដូចជា​ទឹកដោះគោ សម្បូរ​ទៅដោយ​ក្រែម និងប៊ឺ​សម្រាប់​ជំនួយ​ដល់​ជីវិតផ្លូវភេទ​ឱ្យមាន​​សុខភាព​ល្អ។ បរិភោគ​ទឹកដោះ​គោ​ក្តៅៗ​មួយកែវ​មុន​ពេល​ចូលគេង​នឹង​ជួយ​អ្នកបាន។

អយស្ទ័រ

អយស្ទ័រគឺជាអាហារដែល​សម្បូរ​ទៅក្នុង​ជីវជាតិ ហើយ​ត្រូវបាន​គេទទួល​ស្គាល់​ថាជា​ប្រភព​ដ៏ប្រសើរ​សម្រាប់​ជំនួយ​ដល់​ផ្លូវភេទ។ អាហារ​សមុទ្រ​មួយ​ប្រភេទនេះ​គឺ​ជា​ដំណោះ​ស្រាយ​មួយ​ដ៏ពិសេស​ក្នុង​ការ​បង្កើន​ ចំណង់​ផ្លូវ​ភេទ​បុរស។

ថ្លើម

ថ្លើម​មាន​ផ្ទុកជាតិ​ស័ង្កសី និង​ជំនួយ​ក្នុងការ​រក្សា​កម្រិត​អ័រម៉ូន Tstosterone ល្អបំផុត។

ស៊ុត

ស៊ុតជាអាហារមួយប្រភេទ​ដែលល្អ​បំផុត​សម្រាប់​សុខភាព​ផ្លូវភេទ​របស់​បុរស។ ការ​បញ្ចូល​ស៊ុត​ទៅក្នុង​របប​អាហារ​ជាប្រចាំ​ អ្នកនឹង​ទទួល​បាន វីតាមីន B5 និង B6 មិនតែ​ប៉ុណ្ណោះ​ជាតិ​ប្រូតេអ៊ីន​ដ៏សម្បូរ​បែប​​នៅក្នុង​ស៊ុត​គឺជា​អាហារប៊ូវ​ សម្រាប់​សុខភាព​ផ្លូវភេទ​បុរស។

ចេក

ចេកគឺជាប្រភពប៉ូតាស្យូម, ម៉ាញេស្យូម, វីតាមីន B ហើយ​ត្រូវបាន​រាប់បញ្ចូល​ក្នុងអាហារ​ដែល​បង្កើន​សុខភាព​ផ្លូវភេទ​ដូចគ្នា។

កាហ្វេ

កាហ្វេក៏ត្រូវបាន​ជាប់ក្នុងបញ្ចីភេសជ្ជៈប៊ូវកំលាំង​សម្រាប់​បុរស​ផងដែរ។ ផឹកកាហ្វេ​មួយពែង​រៀងរាល់​ព្រឹក នឹងជួយ​បង្កើន​ចំណង​ផ្លូវភេទ​របស់អ្នក។

ត្រី

ត្រីដែលសម្បូរទៅដោយអូមេហ្គា ៣ គឺជាអាហារដ៏ល្អ​សសម្រាប់​ចំណង់​ផ្លូវភេទ ជាពិសេស​គឺខ្លាញ់​ត្រីអាច​ជួយ​បំប៉ន​ដំណើរ​ការ​របស់អ្នក​ឱ្យកាន់​តែខ្លាំង។

សាច់គោអាំង

សាច់គោអាំងស្រដៀងគ្នាទៅនឹងមុខងារ​របស់​ថ្លើមដែរ ហើយ​វាមាន​ផ្ទុកជាតុិ​ស័ង្កសី​ដូចគ្នា។ គ្រាន់តែ​អ្នករួម​បញ្ចូល​សាច់គោ​បន្តិចបន្តួច​ចូលទៅ​ក្នុង​របបអាហារ នឹងជួយ​ឱ្យ​អ្នក​មាន​កំលាំង​ខ្លាំង។

សាច់ចៀម

សាច់ចៀមជាប្រភពដ៏សម្បូរបែបនៃ​សារធាតុ​ស័ង្កសី។ លោកអ្នក​អាចច្នៃ​សាច់​ចៀម​ទៅជា​អាហារ​ផ្សេងៗ​បាន ​ព្រោះវា​អាចជួយ​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​ដូចគ្នា។

ស្រាក្រហម

នេះគឺជាជម្រើសមួយដ៏ល្អ​ជាជាង​ការសេព​គ្រឿង​ស្រវឹង។ ទទួលទាន​ស្រាក្រហម មួយ​ឬពីរកែវ​នឹងជួយ​បង្កើន​ចំណង់​ផ្លូវភេទ​របស់​អ្នកបាន៕