Mario Maurer តារាប្រុសដែលជោគជ័យទាំងអាជីពទាំងក្នុងដួងចិត្តស្រីៗ
យុវវ័យបច្ចុប្បន្នជាពិសេសស្រីៗ នរណាមិនស្គាល់តារាសម្ដែងល្បីរបស់ថៃ Mario Maurer នោះ? បើតាមព័ត៌មានថ្មីៗនេះ Mario កំពុងតែត្រៀមចេញរឿងភាគមួយទៀតក្នុងឆ្នាំនេះដែលមានចំណងជើងថា Buang Ban Ja Thorn ហើយគេរំពឹងថានិងទទួលការគាំទ្រច្រើនមិនខាន។

ប្រុសស្អាតកាត់បីសាសន៍ (ថៃ ចិន និងអាឡឺម៉ង់) Mario Maurer កើតនៅថ្ងៃ ៤ ធ្នូ ឆ្នាំ ១៩៩០។ គេមានឈ្មោះជាភាសាថៃថា Nutthawuth Maurer។ មូលហេតុដែលមានឈ្មោះពីរបែបនេះគឺដោយសារកាលនៅតូចពេលចុះឈ្មោះចូលរៀន ខាងសាលាមិនអនុញ្ញាតឲ្យសិស្សមានឈ្មោះជាភាសាអង់គ្លេស។ ទោះបីជាតារារូបនេះកាត់ចិន និងអាឡឺម៉ង់ពាក់កណ្ដាលក៏ដោយ គេមិនចេះនិយាយភាសាអាឡឺម៉ង់នោះទេ ហើយអាចយល់ភាសាចិនខ្លះៗប៉ុណ្ណោះ។
/mario-maurer-2_large.jpg)
Mario ទើបតែបញ្ចប់អនុបណ្ឌិតផ្នែក Political Communication នៅខែមករាឆ្នាំ ២០១៧ ថ្មីៗនេះប៉ុណ្ណោះ។ រូបគេធ្លាប់និយាយថាវាមានការលំបាកមែនទែនក្នុងការរៀនផង និងធ្វើការងារដ៏មមាញឹកផងដោយត្រូវរៀនបានតែចុងសប្ដាហ៍ប៉ុណ្ណោះ។ ទោះយ៉ាងណា រូបគេនៅតែអាចធ្វើបាន ហើយបន្ទាប់ពីបញ្ចប់ថ្នាក់អនុបណ្ឌិតនេះ គេនឹងប្រឹងប្រែងរៀនភាសាចិនឲ្យស្ទាត់ជំនាញដើម្បីបន្តអភិវឌ្ឍន៍អាជីពជាតារាសម្ដែងក្នុងប្រទេសចិន។
/mario-maurer-4_large.jpg)
បើនិយាយពីរឿងស្នេហាវិញ Mario Maurer ធ្លាប់មានទំនាក់ទំនងជាមួយតារាសម្ដែងស្រីថៃឈ្មោះ Gubgib Sumontip រយៈពេលដល់ទៅ៩ឆ្នាំ តែត្រូវបែកបាក់គ្នាក្នុងខែ មករា ឆ្នាំ ២០១៣។ ក្រោយមកក៏មានព័ត៌មានថារូបគេបានចាប់ផ្ដើមទំនាក់ទំនងជាមួយតារាសម្ដែងនិងជាអ្នករាំ JunJi Junjira។
/mario-maurer-5_large.jpg)
តារាសម្ដែងនិងរាំ JunJi Junjira
Mario Maurer ចាប់ប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ ២០០៧ ដោយបានចូលសម្ដែងរឿងមួយមានចំណងជើងថា The Love of Siam ដែលនិយាយពីបុរសស្រឡាញ់បុរស ហើយវាបានទទួលជោគជ័យយ៉ាងខ្លាំង។ បន្ទាប់មកគេក៏សម្ដែងរឿងដ៏ល្បីមួយចំនួនទៀតដូចជា Crazy Little Thing Called Love និង Pee Mak ជាដើម។ គឺរឿងទាំងនេះហើយដែលជួយឲ្យគេល្បីល្បាញមិនត្រឹមតែក្នុងប្រទេសទេ តែក៏មានអ្នកគាំទ្រយ៉ាងច្រើននៅក្រៅប្រទេសផងដែរ។ ដោយសាររូបរាងដ៏សង្ហារ និងទេពកោសល្យដ៏ពូកែ Mario Maurer បានឈ្នះពានជាច្រើនជាបន្តបន្ទាប់រាប់តាំងពីពានតារាសម្ដែងល្អ ឬតារាសម្ដែងស្រស់សង្ហារជាដើម។ តារារូបនេះនឹងបន្តអង្រួនដួងចិត្តយុវវ័យតាមរយៈទេពកោសល្យដ៏ពូកែរបស់គេរយៈពេលយូរទៅមុខទៀតមិនខាន៕
/mario-maurer-6_large.jpg)
/mario-maurer-7_large.jpg)
/mario-maurer-8_large.jpg)
/mario-maurer-9_large.jpg)
ប្រភព៖ kanha
មតិយោបល់