ដាក់កាមេរ៉ាលួចថតប្រពន្ធ ឲ្យដឹងថាមួយថ្ងៃៗនាងធ្វើអ្វីខ្លះ ពេលយកមកមើលទើបស្រក់ទឹកភ្នែក (វីដេអូ)
អ្នកណាថាការងារផ្ទះគឺជារឿងស្រួល? កម្មវិធីមួយនៅប្រទេសជប៉ុនបានបង្កើតវីដេអូមួយដែលបង្ហាញពីជីវភាពរស់នៅពិតៗរបស់មេផ្ទះនៅប្រទេសជប៉ុន ថាតើក្នុងមួយថ្ងៃនាងបានធ្វើអ្វីខ្លះ ហើយក៏បានរកឃើញថា ក្នុងមួយថ្ងៃៗមេផ្ទះទាំងឡាយ ត្រូវបញ្ចេញកម្លាំងលើករបស់ផ្សេងៗ គិតជាទម្ងន់សរុបគឺច្រើនជាងបុរសៗលើកទៅទៀត។ មេផ្ទះមួយចំនួនត្រូវលើករបស់ផ្សេងៗសរុបជាទម្ងន់ចូលគ្នាគឺរហូតដល់ ១៥គីឡូក្រាមក្នុងមួយថ្ងៃ ជាពិសេសអ្នកម្ដាយដែលត្រូវពរឬស្ពាយកូនពេញមួយថ្ងៃ។

មនុស្សជាច្រើនអាចនឹងគិតថា មនុស្សស្រីដែលលាឈប់ពីការងារមកធ្វើជាមេផ្ទះ ប្រាកដជាស្រួលខ្លួន ប៉ុន្តែនៅពេលកម្មវិធីបានចុះស្ទាបស្ទង់ពីជីវិតរស់នៅរបស់ពួកនាង គឺវាមិនបានងាយស្រួលដូច្នោះឡើយ ព្រោះពួកនាងមានការងាររវល់ពេញមួយថ្ងៃ ដើម្បីឲ្យផ្ទះស្ថិតក្នុងសភាពរៀបរយព្រមទាំងត្រូវមើលថែកូនថែមទៀត។

ក្រុមការងារបានយកវីដេអូដែលពួកគេថតពីជីវិតរបស់នៅប្រចាំថ្ងៃរបស់មេផ្ទះម្នាក់ឲ្យស្វាមីរបស់នាងបានមើល។ នៅពេលដែលគេបានឃើញអ្វីដែលភរិយាខ្លួនធ្វើក្នុងមួយថ្ងៃៗហើយ ធ្វើឲ្យគេអួលដើមកទឹកភ្នែកនឹងការលំបាករបស់ភរិយាដែលលះបង់ដើម្បីគ្រួសារ។

ក្រៅពីមើលថែកូនហើយ នាងនៅចេញទៅទិញឥវ៉ាន់ ធ្វើម្ហូប សម្អាតផ្ទះទាំងអស់តែម្នាក់ឯង

ត្រលប់មកផ្ទះវិញក៏មិនបានសម្រាក ត្រូវរៀបចំផ្ទះ លាងចាន និងមើលកូនបណ្ដើរ ពិតជាគួរឲ្យស្ញប់ស្ញែង

ពេលខ្លះនាងនឿយហត់ពេករហូតត្រូវឈ្ងោកសម្រាកលើកម្រាលឥដ្ឋ
ស្វាមីមួយចំនួនមិនយល់ពីរឿងទាំងអស់នេះ ក៏តែងសួរភរិយាថា “កូនៗទៅរៀនហើយ មួយថ្ងៃៗមានពេលគគោក ហើយធ្វើស្អីខ្លះ?” ប្រពន្ធមិនឆ្លើយតបច្រើនទេ គ្រាន់តែសួរបកទៅប្ដីវិញថា “ផ្ទះហ្នឹងវាស្អាតបានឯកឯងមែន? ខោអាវបោកម៉ាស៊ីនហើយមិនបាច់អ៊ុត ពាក់បានអត់? អាហារដែលហូបរាល់ថ្ងៃហ្នឹងមកពីណា?”
ទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖
តួនាទីរបស់ស្ត្រីមេផ្ទះពិតជាច្រើន និងនឿយហត់ពិតមែន ទាំងមើលថែកូន ហើយត្រូវទទួលខុសត្រូវរឿងក្នុងផ្ទះទាំងអស់ ដូច្នេះហើយស្វាមីទាំងឡាយត្រូវយល់ពីចំណុចនេះ និងជួយសម្រាលបន្ទុកគ្នានៅពេលដែលរួចរាល់ពីការងាររបស់ខ្លួន៕
ប្រភព៖ kanha
មតិយោបល់