ចង់សម្គាល់បុរសរឹងមាំម្នាក់ តើយើងគួរមើលលើអ្វីខ្លះ?
គ្មានអ្វីចម្លែកទេដែលនារីៗតែងចង់បានបុរសរឹងមាំម្នាក់ជាគូអនាគត។ ភាពរឹងមាំនៅទីនេះមិនមែនសំដៅតែលើរាងកាយមួយមុខទេ តែក៏សំដៅលើការគិត ភាពទទួលខុសត្រូវ និងជំហររឹងមាំផងដែរ ប៉ុន្តែ តើយើងគួរមើលលើអ្វីខ្លះទើបអាចសម្គាល់លក្ខណៈរបស់បុរសបែបនេះបាន?

១. តែងមានដំណោះស្រាយចំពោះបញ្ហា៖ គេមិនចូលចិត្តអង្គុយស្ងៀមៗបណ្ដោយឲ្យបញ្ហារីកកាន់តែធំទេ ប៉ុន្តែគេនឹងរកវិធីល្អមួយដើម្បីដោះស្រាយឲ្យបានឆាប់បំផុត។
២. ចេះយកចិត្តទុកដាក់៖ ជាមនុស្សយល់ពីអារម្មណ៍អ្នកដទៃ និងមិនខ្លាចក្នុងការបង្ហាញអារម្មណ៍ខ្លួនចេញមក។
៣. ពូកែទំនាក់ទំនង៖ គេដឹងច្បាស់ បើមិនបង្កើតទំនាក់ទំនងឲ្យជិតស្និទ្ធទេ ការងារអ្វីក៏ធ្វើមិនបានរលូនដែរ។
៤. ស្គាល់ខ្លួនឯងច្បាស់៖ ស្គាល់អ្វីដែលជាចំណុចខ្លាំងនិងអ្វីដែលជាចំណុចខ្សោយរបស់ខ្លួន ហើយគេនឹងបន្តអភិវឌ្ឍខ្លួនគេទៅមុខទៀត។
៥. មានទំនួលខុសត្រូវ៖ គេមិនចូលចិត្តបន្ទោសអ្នកដទៃទេ ហើយតែងទទួលខុសត្រូវនូវអ្វីដែលខ្លួនបានធ្វើ។

ប្រភព៖ kanha
មតិយោបល់