ញ៉ាំ​អាហារ​ទាំង​នេះ​រៀង​រាល់​យប់​ជួយ​ឱ្យ​អ្នក​សម្រក​ក្បាល​ពោះ​ឆាប់​រហ័ស

ធ្លាប់​ឆ្ងល់​ពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​អ្នក​ដុះ​ក្បាល​ពោះ​ទេ​? ​វា​កើត​ចេញ​ពី​ការ​រំលាយ​អាហារ​មិន​បាន​ល្អ ​។ ប៉ុន្តែ​កុំ​បារម្ភ ​បើ​សិន​ជា​អ្នក​បាន​បរិភោគ​អាហារ​ទាំង​ ៥​ ខាង​ក្រោម​នេះ​ជា​រៀង​រាល់​យប់ ធានា​ថា​ក្បាល​ពោះ​របស់​អ្នក​នឹង​ឆាប់​រាប​ស្មើ​៖
១​. យ៉ា​អួរ៖​ វា​មាន​ផ្ទុក​ពពួក​បាក់​តេរី​ដែល​មាន​ប្រយោជន៍​ច្រើន​ ជួយ​ពន្លឿន​ដល់​ថាមពល​ក្នុង​ការ​ស្រប​យក​ជីវជាតិ​ពី​អាហារ​ទៅ​ចិញ្ចឹម​សារពាង្គ​កាយ ​។
២​. ខ្ញី​៖ ​មាន​ផ្ទុក​អង់​ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា ​Zingibain ​ដែល​មាន​នាទី​បំបែក​ជាតិ​ប្រូតេអ៊ីន​ក្នុង​រាង​កាយ​បាន​ល្អ ​។
៣​. ចេក​៖ មាន​ជាតិ​ហ្វាយ​បឺ​ខ្ពស់​សម្រួល​ដល់​ការ​បន្ទោរបង់​ ។
៤​. ទឹក​ក្រូច​ឆ្មារ​៖ មាន​វីតាមីន​សេ​ខ្ពស់​ជួយ​ដល់​ការ​រំលាយ​អាហារ ​។
៥​. ម្ទេស​ដៃ​នាង​៖ អ្នក​អាច​ប្រើ​វា​បន្ថែម​រសជាតិ​ក្នុង​អាហារ ​ព្រោះ​វា​ជួយ​កាត់​បន្ថយ​ជាតិ​ហ្គាស​ដែល​មាន​នៅ​ក្នុង​ក្រពះ ​។ ​ប៉ុន្តែ​សូម​បរិភោគ​វា​ក្នុង​បរិមាណ​មួយ​ដែល​ត្រឹម​ត្រូវ ​៕

ប្រភព៖ kanha