មើលវីដេអូមាន Subtitles ក្នុងកុំព្យូទ័រ ប្រយ័ត្នត្រូវគេ Hack
ការរកឃើញថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវមកពី Check Point បង្ហាញថានៅតាមកម្មវិធីចាក់តន្ត្រី និងវីដេអូស្ទើរទាំងអស់មានចន្លោះប្រហោងសុវត្ថិភាពមួយ ដែលមេរោគអាចវាយលុកបានដល់ប្រព័ន្ធប្រតិបត្តិម៉ាស៊ីនតាមរយៈការបង្កប់ខ្លួនក្នុងទិន្នន័យរបស់ Subtitle។
ក្នុងនោះកម្មវិធី ៤ ត្រូវរកឃើញថាងាយឲ្យមេរោគវាយលុកបានបំផុត មានដូចជា VLC, Kodi (XBMC), Popcorn Time និង Stremio ខណៈកម្មវិធីទាំងនេះការអ្នកទាញយកដល់ទៅជាង ២០០ លានដង។
កុំព្យូទ័រដែលរងការវាយប្រហារ គឺ Hacker អាចគ្រប់គ្រងទាំងស្រុងលើម៉ាស៊ីននោះ ហើយពួកគេអាចបើកមើល និងចម្លងទិន្នន័យចេញចូលកុំព្យូទ័របានដោយរលូន។ ចំពោះវិធីការពារ គឺអ្នកប្រើប្រាស់តម្រូវឲ្យប្រើនូវកំណែចុងក្រោយនៃកម្មវិធីទាំងនោះ ដែលអាចទាញយកបានតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន៕
ប្រភព៖ sabay


មតិយោបល់