ពិតជាមិនគួរអោយជឿ! ស្រោមអនាម័យអាចជួយសង្គ្រោះមនុស្សរួចផុតពី…
បុរសជនជាតិចិនម្នាក់បានលេបគំរបស្រាបៀរចូលទៅក្នុងពោះ ដោយសារមិត្តភក្ដិបង្ខំឲ្យផឹកស្រាលឿនពេក។ បើយោងតាមសារពត៌មាន Yangzi បុរសរងគ្រោះដែលបានផឹកដោយគំរប
ស្រាបៀរនោះ ត្រូវបានយកទៅសង្រ្គោះនៅមន្ទីពេទ្យបន្ទាន់ភ្លាមៗ ប៉ុន្ដែគ្រូពេទ្យមិនអាចធ្វើអ្វីបានទេ ដោយឲ្យបុរសរងគ្រោះរងចាំដល់ពេលព្រឹកស្អែក ហើយត្រូវអត់អាហារមួយព្រឹក ដើម្បីងាយស្រួលថតកាំរស្មីអិុច។
រហូតដល់ព្រឹកថ្ងៃបន្ទាប់ គ្រូពេទ្យបានពិនិត្យមើល ហើយពិតជាបានឃើញគំរបស្រាបៀរនៅក្នុងក្រពះរបស់បុរសរងគ្រោះពិតប្រាកដមែន។ តែអ្វីដែលពិសេស
នឹកស្មានមិនដល់នោះ គឺប្រើស្រោមអនាម័យ ដើម្បីទាញយកគំរបស្រាបៀរចេញពីក្រពះរបស់បុរសរងគ្រោះតែម្ដង។
លោកវេជ្ជបណ្ឌិត Ju Weiping អាយុ ៦០ឆ្នាំ បានពន្យល់ថា លោកធ្លាប់បានទទួលវគ្គបណ្ដុះបណ្ដាលផ្នែកវិស្វកម្មអេឡិចត្រូនិច មុននឹងលោកចូលសិក្សាផ្នែកវេជ្ជសាស្ត្រក្នុងឆ្នាំ ១៩៧៨។ ការដែលលោកប្រើប្រាស់ស្រោមអនាម័យជាឧបករណ៍សម្រាប់ទាញយកគំរបស្រាបៀតចេញពីក្រពះរបស់លោកបុរសរងគ្រោះនោះ ដោយសារតែវាអាចការពារមិនអោយដាច់រលាត់សរីរាង្គផ្នែកខាងក្នុងរបស់អ្នកជំងឺ ហើយលទ្ធផល គឺពិតជាអាចជួយបុរសរងគ្រោះបានជោគជ័យមែន។



មតិយោបល់