ការពិតចឹងសោះ! ដឹងហេតុផលដែលបុរសជាឃាតករច្របាច់.កសម្លាប់សង្សារនៅក្នុងផ្ទះសំណាក់មុនិកាកាលពីថ្ងៃមុនហើយ

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុនមានករណីភ្ញាក់ផ្អើលមួយដោយអ្នកបោសសម្អាតបានប្រទះឃើញសាកសពនារីម្នាក់ត្រូវឃាតករជាសង្សារច្របាច់កសម្លាប់នៅបន្ទប់លេខ៣២ ជាន់ទី២ ក្នុងផ្ទះសំណាក់មុនិកា ដែលមានទីតាំងនៅផ្ទះលេខ២៥៣J តាមបណ្តោយផ្លូវ៣៦០ ស្ថិតក្នុងភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។ ក្រោយពីឃាតករធ្វើសកម្មភាពមិនបានប៉ុន្មានថ្ងៃផង សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងចាប់ខ្លួនឃាតករបាននៅខេត្តកំពត និងនាំខ្លួនអោយមកធ្វើត្រាប់នៅក្នុងផ្ទះសំណាក់កើតហេតុកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧នេះ។

ជនសង្ស័យជាឃាតករខាងលើមានឈ្មោះ ខន ឡា អាយុ១៩ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅក្នុងភូមិគីឡូលេខ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ចំណែកនារីរងគ្រោះមានឈ្មោះ អុី សុខា អាយុ២៦ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅក្នុងភូមិកោះនរា សង្កាត់នីរោធ ខណ្ឌច្បារអំពៅ។

តាមសម្តីជនសង្ស័យខាងលើបានសារភពចំពោះមុខសមត្ថកិច្ចថា គេនិងជនរងគ្រោះមានតំនាក់ទំនងជាមួយគ្នាក្នុងកំឡុងខែមេសា ឆ្នាំ២០១៧ ដោយស្គាល់គ្នាតាមហ្វេសប៊ុក និបានជួបគ្នាចំនួន២ដង លើកទី១នៅមុខវាំង ហើយលើកទី២នេះខ្លួនបាលួងលោមនាងទៅរួមរ្សក្នុងផ្ទះសំណាក់មុនិកា លុះពេលរួមរក្សរួចខ្លួនបានបបួលនាងទៅលេងផ្ទះនៅស្រុកកំណើត តែនាងប្រកែកថាទៅមិនបានទេព្រោះជិតដល់ថ្ងៃរៀបការជាមួយគូដណ្តឹងហើយ ឮដូចនេះភ្លាមខ្លួនមានកំហឹងពុះកញ្ជ្រោលតែម្តង និងស្ទុះទៅច្របាច់.កនាងរហូតស្លាប់ ហើយមិនអស់ចិត្តក៏អូសសាកសពទៅរឹត.កនឹងខ្សែកង្ហារព្យួរជញ្ជាំងទៀត។ ធ្វើសកម្មភាពរួចហើយគេបានយកម៉ូតូរបស់នាងជិះវិលវល់៣ ៤ខេត្ត មិនដឹងទៅណាក៏ត្រលប់ទៅស្រុកកំណើតវិញទើបសមត្ថកិច្ចចាប់ខ្លួនបានតែម្តង៕ ប្រភព៖ Khmernote