គន្លឹះ​ធ្វើ​ជា​ស្ត្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ និង​ស្រស់​ស្អាត​ម្នាក់

ធ្វើ​ជា​ស្ត្រី​ដ៏​គួរ​ឲ្យ​ចូលចិត្ត​ និង​ទាក់ទាញ​ត្រូវ​ទាម​ទារ​ឲ្យ​អ្នក​រៀបចំ​ខ្លួន​ឯង​រាប់​តាំង​ពី​ចំណុច​តូច​ៗ​ឡើង​ទៅ។​ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ខ្លះ​ៗ​ដែល​សំខាន់​បំផុត​សម្រាប់នារី​ៗ​គ្រប់​រូប​៖
១. សម្លៀកបំពាក់៖ តើ​អ្នក​ជា​មនុស្ស​មិន​ចូលចិត្ត​ខ្វល់ខ្វាយ​រឿង​ស្លៀក​ពាក់​មែន​ទេ? បើ​មែន​ គួរ​តែ​ប្ដូរ​ទម្លាប់​នេះ​ហើយ​ព្រោះ​វា​ជា​ចំណុច​ទាក់ទាញ​​ដ៏​សំខាន់​សម្រាប់​ស្ត្រី។​ ​
២. កុំ​ខ្មាស​រឿង​តែង​ខ្លួន​ខ្លះ​ៗ​នោះ៖ សម្រស់​ធម្មជាតិ​គឺ​សំខាន់​តែ​បើ​យើង​លម្អ​បន្ថែម​ខ្លះ​ៗ​នោះ​គឺ​រឹតតែ​ប្រសើរ​។​
៣. រក្សា​ទម្ងន់​ខ្លួន​ឲ្យ​ល្អ​ កុំ​ភ្លេច​ឲ្យ​សោះ!៖ ទម្ងន់​គឺ​ជា​អ្វី​ដែល​ស្រីៗ​មិន​គួរ​បណ្ដោយ​ដាច់​ខាត។ គួរ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ក៏​ ៤០​ នាទី​រាល់​ថ្ងៃ​ដែរ​ បូក​រួម​ទាំង​ការ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង។​
៤. ជៀសវាង​និយាយ​ពាក្យ​មិន​ល្អ ឬ​និយាយ​ដើម​គេ៖ មិន​ថា​អ្នក​ស្អាត​ប៉ុណ្ណា​ទេ​ បើ​មាត់​ពូកែ​ជេរ​គេ​ឬនិយាយ​ដើម​គេ​ហើយ ​ប្រាកដ​ជា​គ្មាន​នរណា​ចូលចិត្ត​ឡើយ។​
៥. ជៀសវាង​ធ្វើ​អ្វី​​ឮ​ៗ​រំខាន​​គេ​ឯង៖ ជា​ពិសេស​ពេល​និយាយ​តែ​ម្ដង។ បើ​​ស្អាត​គ្រប់​សព្វ​ហើយ​ តែ​ពេល​និយាយ​ម្ដង​ៗ​ផ្អើល​គេ​ឯង​នោះ​ ភាព​ទាក់ទាញ​យើង​ក៏​បាត់​ទៅ​តាម​នោះ​ដែរ។​ ​
៦. បង្កើត​ទម្លាប់​ដាក់​ផ្កា​ស្រស់​ក្នុង​ផ្ទះ៖ ស្ត្រី​ប្រៀប​ដូច​ជា​ផ្កា​​ ហើយ​បើ​អ្នក​មាន​ផ្កា​ស្រស់​ដ៏​​ស្អាត​លម្អ​ក្នុង​ផ្ទះ​ជា​ប្រចាំ​នោះ​ បុរស​ឯណា​ដែល​ឃើញ​ហើយ​មិន​ចាប់អារម្មណ៍។ ​
៧. រក្សា​ទឹក​ចិត្ត​ល្អ​ជានិច្ច៖ ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ទៅ​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​។ ម្យ៉ាង​ទៀត​ ​កុំ​ភ្លេច​និយាយ​ពាក្យ​ 'អរគុណ​' ឲ្យ​បាន​ច្រើន​ផង។​
៨. ញញឹម​ឲ្យ​បាន​ច្រើន៖ នេះ​ជា​ចំណុច​សំខាន់​ជាង​គេ។ ​វា​គ្មាន​អស់​អ្វីទេ​គ្រាន់​តែ​ញញឹមនោះ​ តែ​ផ្ទុយ​ទៅ​វិញ​ វា​អាច​ឲ្យ​យើង​កាន់​តែ​ទទួល​បាន​ការ​ចូលចិត្ត​។​ កុំ​ភ្លេច​ញញឹម​ឲ្យ​ច្រើន​ៗ​ណា៎៕


ប្រភព៖ kanha