គ្រាន់តែតបសារយឺតសោះម៉េចបានមនុស្សស្រីឆាប់អន់ចិត្តម្ល៉េះ?
គ្រប់គ្នាអាចនឹងគិតថា ត្រឹមតែការសរសេរនិងតបសារដែលលោតលើអេក្រង់ទូរស័ព្ទវាជារឿងសាមញ្ញ ។ ប៉ុន្តែសម្រាប់មនុស្សស្រីវិញ គេមិនបានចាត់ទុកជារឿងសាមញ្ញទេ ជាពិសេសនៅពេលលេងសារជាមួយមិត្តប្រុស ហើយវារឹតតែមិនធម្មតាទៀតប្រសិនបើមិត្តប្រុសតបសារមកវិញយឺតពេលធ្វើឱ្យគេរង់ចាំយូរ ។ ខាងក្រោមនេះជាហេតុផលខ្លះៗដែលមនុស្សស្រីចេះតែអន់ចិត្ត នៅពេលដែលមិត្តប្រុសឆ្លើយតបសារយឺតពេល៖
១. គិតថាគេមិនខ្វល់ពីនាង៖ នាងអាចគិតថាប្រហែលជាមិត្តប្រុសចំណាយពេលនិយាយជាមួយអ្នកផ្សេង ហើយមិនទុកនាងសំខាន់ក្នុងកែវភ្នែក ។

២. មិនតបសារហើយបែរជាផុសរូប៖ នាងកាន់តែអន់ចិត្តបើសិនជាមិត្តប្រុសមិនតបសារ ហើយបែរជាទៅផុសរូបនៅលើបណ្តាញសង្គមវិញ ។
៣. គិតថាខ្លួនឯងត្រឹមជាមនុស្សកំដរ៖ នាងគិតថាខ្លួនឯងត្រឹមជាមនុស្សកំដរ ពេលដែលមិត្តប្រុសត្រូវការ បើអផ្សុកក៏តបបើមិនចង់តបក៏ទុកនាងចោល ។
៤. ធ្វើឱ្យនាងអស់ទំនុកចិត្ត៖ នាងគិតថាបើគ្រាន់តែរឿងតបសារប៉ុណ្ណឹងក៏ធ្វើឱ្យនាងទុកចិត្តមិនបានផង ចុះទម្រាំដល់រឿងផ្សេងទៀតតើឱ្យនាងទុកចិត្តយ៉ាងម៉េចកើតទៅ?

៥. គិតថាទង្វើខ្លួនឯងគ្មានតម្លៃ៖ នាងគិតថាការយកចិត្តទុកដាក់ ព្រមទាំងការបារម្ភគ្រប់យ៉ាងវាជារឿងគ្មានតម្លៃ ព្រោះមិត្តប្រុសមិនបានខ្វល់ខ្វាយពីនាងឡើយ ៕
ប្រភព៖ kanha
មតិយោបល់