នារីឆ្លាតនឹងមិនប៉ះពាល់ដល់ចំណុចខ្សោយទាំង៤នេះរបស់បុរសនោះទេ
មនុស្សប្រុសបើទោះបីជាមាំមួនដល់ថ្នាក់ណាក៏ដោយ ក៏រមែងមានចំណុចខ្សោយនោះដែរ។ ដូចនេះហើយ បើសិនជាយើងជាមនុស្សវាងវៃ យើងនឹងមិនធ្វើអ្វីឲ្យគេអន់ចិត្តដោយសារចំណុចខ្សោយទាំងនេះទេ។
១. លុយកាក់
កុំបង្ហាញអាកប្បកិរិយាមើលងាយចំពោះចំណូលរបស់មិត្តប្រុសឲ្យសោះ។ ប្រៀបធៀបប្រាក់ខែរបស់គេ នឹងអ្នកគឺជារឿងមួយដែលគួរតែជៀសវាង។ មនុស្សប្រុសស្អប់ជាងគេ គឺការប្រៀបធៀប ជាពិសេសគឺអំពីរឿងលុយកាក់។ សម្រាប់អ្នកមានអត្តចរិតស្លូតបូតមិនអីទេ តែចំពោះបុរសដែលមានអំនួតខ្ពស់ នេះគឺជាទង្វើដែលមិនអាចទទួលយកបាន។
២. ប្រវត្តិស្នេហា
មនុស្សប្រុសមិនដូចនឹងមនុស្សស្រីនោះទេ នៅពេលគេប្រាប់ថាគេភ្លេចហើយ គឺមានន័យថាគេពិតជាភ្លេចមែនហើយ។ ដូចនេះរឿងអតីតកាលកុំជីកកកាយ ធ្វើទុក្ខបុកម្នេញគេឲ្យសោះ។ មនុស្សស្អប់បំផុត សង្សារខ្លួនយករឿងប្រវត្តិស្នេហាមកសាកចិត្តគេ ថាតើនៅមាននឹកនាអ្នកចាស់ឬអត់។ ដូចនេះ អ្នកគួរតែផ្ដោតអារម្មណ៍លើបច្ចុប្បន្ន កុំខ្វល់ពីអតីតរបស់គេ។
រូបតំណាង
៣. ភាពជឿជាក់
ភាពជឿជាក់គឺជាឫសគល់នៃរាល់បញ្ហា។ បើសិនជាភាពជឿជាក់របស់អ្នកចំពោះសង្សារគ្មានទេ នេះចាត់ទុកថាចំណងស្នេហ៍របស់អ្នកបរាជ័យ៩០ភាគរយទៅហើយ។ កុំសង្ស័យចំពោះសម្ដី ក៏ដូចជាសកម្មភាពរបស់គេ។ ព្រោះនៅពេលភាពសង្ស័យរបស់អ្នកដើរហួសកំណត់ គេក៏រត់ចោលអ្នកដែរ។
៤. សម្ពាធបែកគ្នា
រឿងបែកគ្នា មិនមែនជារឿងលេងសើចនោះទេ ជាពិសេសគឺសម្រាប់មនុស្សដែលស្រលាញ់អ្នក។ គេមិនពេញចិត្តនៅពេល ពាក្យបែកត្រូវនិយាយចេញមកដោយគ្មានតម្លៃនោះទេ។ បើទោះបីជាដឹងថា ដោយសារស្រលាញ់ទើបអ្នកចង់គម្រាមគេ តែអ្នកគួររកដំណោះស្រាយផ្សេង ព្រោះថ្ងៃណាមួយគេអាចនឹងចង់បែកពីអ្នកពិតមែន៕
ចុចអាន៖
ប្រភព៖ kanha

មតិយោបល់