រឿង​មួយ​ចំនួន​ដែល​ស្ត្រី​ទើប​រៀប​ការ​ហើយ​​​អាច​មិន​ទាន់​សម្រប​បាន

គ្មាន​អ្វី​​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​រួម​ទាំង​រឿង​​រៀប​ការ​ផង​ដែរ​​។ ម្យ៉ាង​យើង​នឹង​ទទួល​បាន​សុភមង្គល​ បាន​រស់​នៅ​ជាមួយ​បុរស​ដែល​យើង​ស្រឡាញ់​ និង​សាង​គ្រួសារ​ជាមួយ​គ្នា។ ប៉ុន្តែ​ នៅ​ជ្រុង​ម្ខាង​ទៀត​ ការ​​មិន​ទាន់​សម្រប​ខ្លួន​ និង​ការ​ទទួល​ខុស​ត្រូវ​​មាន​កាន់​តែ​ច្រើន​ដែល​យើង​ត្រូវ​ដោះស្រាយ​។​ ​ ជាក់​ស្ដែង​ដូច​ជា​បញ្ហា​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​តែង​កើត​ឡើង​​ចំពោះ​ស្ត្រី​ដែល​ទើប​នឹង​រៀប​ការ​ហើយ៖


១. ចែក​រំលែក​អ្វី​ដែល​យើង​មាន៖ មាន​ដៃ​គូ​ហើយ​គឺ​ប្រាកដ​ជា​ខុស​ពី​ពេល​នៅ​ខ្លួន​​មួយ។​ វា​ជា​រឿង​ចម្លែក​ និង​ពិបាក​បន្តិច​ពី​ដំបូង​ព្រោះ​យើង​មិន​ដែល​ទម្លាប់​ជាមួយ​នឹង​ការ​ចែក​រំលែក​អ្វី​ៗ​របស់​យើង​នៅ​កាន់​ដៃ​គូ​បែប​នេះ​រាប់​តាំង​ពី​គ្រែ​គេង​ បន្ទប់​គេង​ ឬ​បន្ទប់​ទឹក​ជា​ដើម។
២. ជា​ជំហាន​​មួយ​ថ្មី​ខុស​ពី​មុន៖ ជា​ប្ដី​ប្រពន្ធ​គឺ​ខុស​ពី​សង្សារ​ ហើយ​ក៏​ខុស​ពី​គូ​ដណ្ដឹង​ដែរ។​ យើង​​ប្រហែល​ជា​ត្រូវ​ការ​ពេល​ខ្លះ​ក្នុង​ការ​ស្វែង​យល់​ពី​គ្នា​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​កាន់​តែ​ប្រសើរ។​
៣. ការ​រំពឹង៖ ពេល​រៀប​ការ​ហើយ​ យើង​ក៏​ដឹង​ខ្លួន​ដែល​ថា​យើង​ធំ​ហើយ។​ ឪពុក​ម្ដាយ​បង​ប្អូន​ស្រាប់​តែ​ដាក់​ការ​រំពឹង​យ៉ាង​ខ្ពស់​មក​​រហូត​យើង​មាន​អារម្មណ៍​ថា​អ្វី​ៗ​ប្រែប្រួល​អស់ ហើយ​ជីវិត​ដូច​ជា​មាន​សម្ពាធ​ខុស​ពី​ពេល​មុន​ស្រឡះ៕

ប្រភព៖ kanha