ចង់ធ្វើជានារីមានភាពច្បាស់លាស់ក្នុងការងារ គួរចេះក្បួនទាំង ៦ នេះ
រាល់ថ្ងៃនេះបើសង្កេតឃើញថាខ្លួនឯងដូចជាមមាញឹកខុសគេខុសឯង នោះមកពីយើងគ្មានភាពច្បាស់លាស់ និងចេះរៀបចំកិច្ចការ។ ដូចនេះបើចង់ធ្វើជានារីពូកែដែលអាចចាត់ចែងការងារបានយ៉ាងរលូនគួរចេះក្បួនទាំង ៦ ដូចខាងក្រោម៖
១.ការងារធ្វើនៅតែកន្លែងធ្វើការបានហើយ
មិនថាថ្ងៃឈប់សម្រាក ឬទៅដើរលេងតែងស្ពាយកុំព្យូទ័រទៅធ្វើការជាមួយគ្រប់កន្លែង នោះជីវិតយើងគ្មានសេចក្ដីខុសឡើយ ហើយអ្នកដែលនៅជាមួយក៏ធុញទ្រាន់ទៀត។ ម្យ៉ាងទៀតការឈប់សម្រាកក៏គ្មានន័យដែរ ព្រោះអារម្មណ៍ដិតដាមនឹងការងារ។ ចឹងហើយការងារធ្វើតែនៅ office បានហើយ ចេញផុតពីកន្លែងនោះ គឺយើងឈប់ធ្វើ។

រូបតំណាង
២.មានផែនការច្បាស់លាស់
នារីឆ្លាតវៃគួរតែមានផែនការប្រចាំសប្ដាហ៍,ប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីឲ្យដឹងថាក្នុងសប្ដាហ៍នេះយើងត្រូវធ្វើអ្វីខ្លះ ហើយក្នុងមួយខែៗសម្រេចបានការងារអ្វីខ្លះ ទើបអាចបូកសរុបលទ្ធផលចុងឆ្នាំបាន។
៣.ចាប់ផ្ដើមធ្វើតាំងពីការងារតូចតាច
កុំចាំការងារគរដូចភ្នំចាំចាប់ផ្ដើមធ្វើអី តែគួរធ្វើកិច្ចការម្ដងមួយៗទៅទើបមិនវីវក់ និងអាចមានពេលទំនេរខ្លះ។ មួយវិញទៀតកុំរើសអើងថាការងារតូចតាចអី ព្រោះការចាប់ផ្ដើមពីចំណុចតូច ទើបអាចសម្រេចការងារធំបាន។
៤.ទំនួលខុសត្រូវចំពោះការងារ
ពេលមានកំហុសឆ្គងត្រូវចេះទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ ហើយមិនត្រូវធ្វើអ្វីឲ្យរួចតែខ្លួនឯង មិនខ្វល់ពីសុខទុក្ខអ្នកដទៃឡើយ ព្រោះអាចធ្វើឲ្យយើងបាត់បង់ភាពជាអ្នកដឹកនាំបាន។
៥.បែងចែកពេលវេលា
គួរតែចេះបែងចែកពេលវេលាណាសម្រាប់ការងារ,មិត្តភ័ក្ដិ,គ្រួសារ និងជាមួយដៃគូស្នេហាខ្លះ ធ្វើបែបនេះទើបជីវិតយើងមានភាពកក់ក្ដៅពីមនុស្សនៅជុំវិញខ្លួន។
៦.ពេលផ្ទាល់ខ្លួន
បន្ទាប់ពីបែងចែកពេលវេលាសម្រាប់មនុស្សនៅជុំវិញខ្លួនហើយ យើងក៏ត្រូវបែងចែកទុកពេលសម្រាប់ខ្លួនឯងដែរ។ ដោយធ្វើយ៉ាងណាត្រូវឆ្លៀតពេលថែរក្សាសម្រស់ និងនៅម្នាក់ឯងកុំឲ្យពាក់ព័ន្ធបញ្ហាអ្វីផ្សេងៗ ទើបល្អសម្រាប់ជីវិតយើង៕

រូបតំណាង
ប្រភព៖ kanha
មតិយោបល់