អបអរសាទរ! ស្ត្រី​ខ្មែរ​ម្នាក់​ទើប​តែ​ជាប់​ឆ្នោត​ជា​មន្ត្រី​​នៅ​អាមេរិក

ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់​ឈ្មោះ​ Khem Khoeun ទើប​តែ​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​អ្នក​ស្រី​ជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​បំផុត​ដែល​បាន​ជាប់​ឆ្នោត​ជា​មន្ត្រី​ការិយាល័យ​សាធារណៈ​​នៅ​សហរដ្ឋអាមេរិក​ក្នុង​តំបន់​ Skokie ​រដ្ឋ​ Illinois។​
​​ Khem Khoeun គឺ​ជា​ស្ត្រី​ម្នាក់​ដែល​មាន​ការ​តស៊ូ​យ៉ាង​ខ្លាំង​។ អ្នក​ស្រី​គឺ​ជា​ជនអន្តោប្រវេសន៍​​ខ្មែរ​ដែល​បាន​ទៅ​រស់​នៅ​អាមេរិក​ និង​​បាន​ចូលរួម​ចំណែក​ជួយ​ដល់​​សហគមន៍​​យ៉ាង​ច្រើន​។​ បើ​តាម​ Khoeun អ្វី​ដែល​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​អ្នក​ស្រី​បំផុត​នោះ​គឺ​​កូន​ៗ​ ព្រោះ​អ្នក​ស្រី​ដឹង​ច្បាស់​ថា​អ្វី​ដែល​អ្នក​ស្រី​កំពុង​ធ្វើ​គឺ​មាន​ឥទ្ធិពល​យ៉ាង​​ខ្លាំងដល់​អនាគត​របស់​ពួក​គេ។
ចង់​ដឹង​កាន់​តែ​​ច្បាស់ ទស្សនា​វីដេអូខាង​ក្រោម​​ទាំង​អស់​គ្នា៖
ប្រភពហ្វេសប៊ុក៖ Cambodia Town, California