Michelle Obama ឥឡូវមិនធម្មតាទេ ចេះលេងស្ទីលអាវប្លែកៗទៀត!
ក្រោយពេលផុតអាណត្តិជាប្រធានាធិបតីអាមេរិករួចមក Barack Obama និង Michelle Obama មានរសនិយមលេងស្ទីលម៉ូដសម្លៀកបំពាក់ប្លែកៗមិនចាញ់យុវវ័យឡើយ។

ថ្មីៗនេះដែរពេលទៅដល់ប្រទេសអ៊ីតាលីជាមួយស្វាមី អតីតជំទាវទី១ របស់អាមេរិករូបនេះលេងម៉ូដខោអាវសិចស៊ីមិនធម្មតា ធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍គ្រប់គ្នា។ ដោយម៉ូដលើកមុន អតីតសិស្ស Harvard Law School បានពាក់អាវពណ៌ផ្កាឈូកបញ្ចេញសាច់ស្មាមួយចំហៀង ហើយពេលទៅដល់តំបន់ Tuscany អ្នកម្ដាយកូន២ រូបនេះបានពាក់អាវស ហើយមានខ្សែតូចចងខ្វាត់ខ្វែងពីកអាវ ដល់ដៃ។ ស្ទីលស្លៀកពាក់ទាំងនេះខុសពីគ្នាទាំងស្រុងពេល Michelle នៅជាជំទាវទី១ របស់អាមេរិក៕
តោះទៅមើលស្ទីលស្លៀកពាក់លោកស្រី Michelle Obama កាលពីមុន និងឥឡូវខាងក្រោមទាំងអស់គ្នា!




ស្ទីលស្លៀកពាក់ Michelle Obama ឥឡូវ




ស្ទីលស្លៀកពាក់ Michelle Obama ពីមុន
ប្រភព៖ kanha
មតិយោបល់