លោក ខេម គឺជាតារាចម្រៀងតែម្នាក់គត់នៅស្រុកខ្មែរ ដែលអ្នកនិពន្ធធ្វើបាបខ្លាំងជាងគេ
ខេម គឺជាតារាចម្រៀងតែម្នាក់គត់នៅស្រុកខ្មែរ ដែលអ្នកនិពន្ធធ្វើបាបខ្លាំងជាងគេ
បទSad Sad, បទវេទនា, បទព្រាត់ប្រាស់, បទនិរាស្ត, បទខ្លោចផ្សា, បទរហេមរហាម, បទបែកបាក់, បទគេរត់ចោល, បទទឹកភ្នែក, បទយំយែក, បទតោកយ៉ាក, បទក្រីក្រ, បទគេធ្វើបាប, បទស្រីធ្វើបាប, ជាង៨០%នៃបទចម្រៀងរបស់ ខេម គឺសុទ្ធតែបទវេទនាហ្នឹងហ្មង។ ឆ្ងល់អ្នកនិពន្ធដល់ហើយ ចូលចិត្តយកបទវេទនាឱ្យគ្នាច្រៀងដល់ហើយ អាងតែគេស្លូត ធ្វើបាបគេ។
ខាងក្រោមនេះគឺជាចំណងជើងបទចម្រៀងមួយចំនួនដែលអ្នកនិពន្ធធ្វើបាប ខេម, បទវេទនាៗគឺទុកចិត្តលើខេម៖
១. ប្តីអ្នកក្រ៖ បទនេះខាងប្រុសក្រពេក ប្រពន្ធរត់ចោល
២. យោធាពិកា៖ បទនេះតួប្រុសជាន់មីនដាច់ជើង ផ្ទុះគ្រាប់ខ្ទាតអំបែងចូលភ្នែក
៣. ជីវិតអ្នកប្រដាល់៖ បទនេះ គេដាល់បែកមុខបែកមាត់ តែអត់មានអ្នកឱ្យតម្លៃ
៤. លាហើយស្នេហ៍ក្បត់៖ បទនេះស្រីក្បត់ច្រើនដងពេក ខេម លាលែងចង់ស្រឡាញ់ស្រី
៥. ជាតិនេះកើតមកគឺសម្រាប់តែគេបោះបង់៖ ស្រឡាញ់ស្រីណាស្រីហ្នឹងក្បត់ គេក្បត់ឡើងវិលមុខ
៦. គ្រោះថ្នាក់ចរាចរណ៍៖ បទនេះ ម្តាយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍
៧. លើលោកនេះអ្នកណាចង់ក្រ៖ បទនេះ ក្រនោះក្រ ទៅធ្វើការឱ្យគេនៅស្រុកថៃព្រោះក្រពេក
៨. ជីវិតក្មេងពាល៖ បទនេះ តួប្រុសជក់ម៉ា លួចលុយម៉ែ ប៉ូលីសចាប់ដាក់គុក។
នៅមានបទច្រើនទៀតបរិយាយមិនអស់ទេ តែសូមបញ្ជាក់ថា បទណាវេទនាគឺទុកចិត្តលើ ខេម។ នេះសបញ្ជាក់ថាអ្នកនិពន្ធធ្វើបាប ខេម ដល់ហើយ។





មតិយោបល់