លួចទូរស័ព្ទគេបានហើយ យកមកថតរូប Selfie លេង! ចុងក្រោយជួបរឿងមិននឹកស្មានដល់ ដោយសារតែ…
លួចទូរស័ព្ទគេបានហើយភ្លេចគិតទូរស័ព្ទជាប់ iCloud មានអីយកមកថតរូប Selfie លេង ចុងក្រោយម្ចាស់គេឃើញរូបថត រត់ទៅប្តឹងប៉ូលីសក្របួចបានទាំង២នាក់
ម៉ាឡេស៊ី៖ ជាទូទៅយើងតែងតែដឹងថា ពេលដែលចោរលួចរបស់របរគេបានហើយពួកវាតែងតែយកទៅលក់ឫយកទៅបញ្ចាំ។ ដោយឡែកចោរពីរនាក់នៅក្នុងប្រទេសម៉ាឡេស៊ីនេះវិញ ត្រូវម្ចាស់ទូរស័ព្ទត្រវ៉ួចករយកអោយសមត្ថកិច្ច បន្ទាប់ពីពួកគេលួចទូរស័ព្ទបានហើយ ប៉ុន្ដែឆ្លៀតយកទូរស័ព្ទនោះទៅថតរូបគេ Selfie លេង។ ម្ចាស់ទូរស័ព្ទស្វែងរកចោរទាំងពីរនាក់ខាងលើនេះដឹង តាមរយៈប្រព័ន្ធការពារ iCloud។
យោងតាមសារបង្ហោះមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook របស់ម្ចាស់ទូរស័ព្ទបានអោយដឹងថា៖ ចោរម្នាក់បន្លំចូលមកលួចទូរស័ព្ទរបស់គាត់នៅក្នុងហាងលក់ទូរស័ព្ទ។ តាមរយៈវីដេអូសុវតិ្ថភាពដែលភ្ជាប់ជាមួយនឹងសារបង្ហោះនោះបានអោយដឹងថា៖ ចោរម្នាក់បន្លំខ្លួនធ្វើជាអ្នកទិញទូរស័ព្ទដើរចូលទៅកាន់ហាងលក់ទូរស័ព្ទមួយ ដោយចោរខាងលើធ្វើជាមើលនេះមើលនោះ និយាយចុះឡើងស្រាប់តែបន្លំដាក់ទូរស័ព្ទចូលខោប៉ាវរួចដើរចេញមកវិញដោយគ្មាននរណាម្នាក់ចាប់អារម្មណ៍។
នៅពេលដែលចោរខាងលើលួចទូរស័ព្ទបានហើយ រូបគេនិងបក្សពួកបានជិះម៉ូតូចេញទៅបាត់ស្រមោល ប៉ុន្ដែពេលដែលរូបគេកំពុងតែជិះម៉ូតូតាមផ្លូវ ចោរម្នាក់ដែលបន្លំលួចទូរស័ព្ទបាននោះ បានទាញទូរស័ព្ទនោះយកមកថតរូប Selfie លេង ស្រាប់តែម្ចាស់ទូរស័ព្ទឆែកមើលប្រព័ន្ធការពារ ICloud ក៏ប្រទះឃើញទីតាំងរបស់ចោរ ហើយឃើញរូបពួកគេនៅក្នុងទុូរស័ព្ទនោះ។ ម្ចាស់ទូរស័ព្ទបានបង្ហោះរូបភាពរបស់ពួកគេចូលទៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហើយប្ដឹងប៉ូលីសអោយចាប់ពួកគេតែម្ដង។ ប្រភព៖ worldofbuzz


មតិយោបល់