តិចនិចសំខាន់ៗជួយឱ្យអ្នករកសង្សារឆាប់បាន!!!
តើអ្នកប្រាថ្នាចង់បានមិត្តស្រីដែលគង់វង្សយូរអង្វែងដែរទេ? អត្ថបទនេះនឹងបង្ហាញពីតិចនិចសំខាន់ៗដល់អ្នក ដើម្បីអាចរកមិត្តស្រីបាន។ អ្នកត្រូវដឹងពីខ្លួនឯងថាតើមនុស្សស្រីប្រភេទណាដែលអ្នកចង់បានដូចជា ឆ្លាតវៃ រូបសម្រស់ស្រស់សោភា មានមហិច្ចតា ចេះលេងសើចច្រើន ឬចេះគោរពអារម្មណ៍អ្នកដទៃ។ បំភ្លេចរាល់ភាពឈឺចាប់ និងខូចចិត្តទាំងឡាយឱ្យអស់។ ត្រូវជឿជាក់ថាអ្នកត្រៀមនឹងផ្តើមស្នេហាថ្មីបាន ដោយលែងនឹកនាដល់សង្សារចាស់។
ទាក់យកបេះដូងមនុស្សស្រីដោយបញ្ចេញលក្ខណៈសម្បត្តិល្អបំផុតរបស់អ្នក និងកាត់បន្ថយអ្វីដែលអ្នកមិនចូលចិត្ត។ បញ្ចេញឱ្យអស់ពីសមត្ថភាពរបស់អ្នកទាំងផ្លូវកាយ និងផ្លូវចិត្ត។ រៀនពីរបៀបធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ល្អដោយចាប់អារម្មណ៍លើជីវិត និងក្តីប្រាថ្នារបស់នាង។ ចូលរួមសកម្មភាពណាដែលធ្វើឱ្យអ្នកមានឱកាសបានជួបនឹងមិត្តស្រីថ្មីៗ។ បើសិនអ្នកចាប់អារម្មណ៍លើស្រីណាម្នាក់ហើយ ពឹងឱ្យមនុស្សម្នាក់ដែលអ្នកទុកចិត្តបំផុតប្រាប់នាងពីអារម្មណ៍របស់អ្នកចំពោះនាង។
បើសិនអ្នកមិនបានទៅក្បែរនារីក្នុងក្រសែភ្នែកអ្នកទេ គិតដល់ការសរសើរនាងដោយផ្ញើសារផ្អែមល្អែមដើម្បីឱ្យនាងបានដឹងពីចំណាប់អារម្មណ៍របស់អ្នកចំពោះនាង។ ពេលអ្នកប្រាកដក្នុងចិត្តថាអ្នកទាំងពីរស្និតស្នាលនឹងគ្នាខ្លាំង សុំនាងធ្វើសង្សារអ្នកភ្លាម។ កុំសុំនាងធ្វើមិត្តស្រីដោយផ្ញើតាមសារ ឬឆាត។ កុំទាន់អាលប្តូរrelationship status ក្នុងហ្វេសប៊ុក ចាំនាងឆ្លើយតបនឹងអ្នកវិញសិន។ ត្រូវចេះអត់ធ្មត់។ ជីវិតមិនមែនជាការងារមួយធម្មតាដូចក្នុងក្តីស្រមៃអ្នកទេ។ មិត្តស្រីទៅថ្ងៃអនាគតអ្នកអាចនឹងជួបអ្នកនៅថ្ងៃស្អែក ឬ2ឆ្នាំទៅមុខទៀត។ ស្នេហាយូរអង្វែងនឹងបង្ហាញដល់ពិភពលោកមិនថាអ្នកអាយុប៉ុន្មានទេ ដូចនេះសូមកុំប្រញាប់ បើមិនដូច្នេះអ្នកនឹងស្រឡាញ់មនុស្សខុសដែលបង្កការឈឺចាប់ដល់មនុស្សគ្រប់រូប៕




មតិយោបល់