កម្លាំងនគរបាលស្រុកបន្ទាយអំពិល ឃាត់ខ្លួនក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀន០៣នាក់ និងរួមជាមួយវត្ថុតាង

ឧត្តរមានជ័យ៖ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង០៨ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបន្ទាយអំពិល បានបង្រាបបានក្រុមចែកចាយ និងប្រើប្រាស់នូវសារធាតុគ្រឿងញៀន មួយករណី នៅចំណុចស្រះតាម៉ឹង ស្ថិតនៅខាងលិចភូមិពោធិថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងនោះបានឃាត់ខ្លួន ជនសង្ស័យចំនួន០៣ នាក់ ៖ ទី១-ឈ្មោះ អាត លួត (ហៅ កុយ) ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិទទឹងថ្ងៃ ឃុំបេង ស្រុកបន្ទាយអំពិល ។ ទី២- ឈ្មោះ ហុល ពៅ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិរស្មីសូភី ឃុំបេង ។ ទី៣-ឈ្មោះ ឡោម នេត ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិរស្មីសូភី ឃុំបេង ។ វត្ថុតាងឆែកឆេរដកហូតបានរួមាន ៖ថ្នាំញៀនមេតំហ្វេតាមីនWYចំនួន៤៤គ្រាប់ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង ម៉ូតូ ចំនួន ០២គ្រឿង ។បច្ចុប្បន្ន កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកបន្ទាយអំពិល កំពុងសាកសួរ និងកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ ៕