នេប៉ាល់ ! ស្លាប់ចំនួន ៩១ នាក់ ក្នងគ្រោះថ្នាក់មួយដោយសារតែ……..

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដី នៅនេប៉ាល់កើនដល់ ៩១នាក់.

ក្រសួងមហាផ្ទៃនេប៉ាល់បានឱ្យដឹងថា​ ចំនួនអ្នកស្លាប់ដោយសារ ទឹកជំនន់ និងការបាក់ដីដែលបណ្តាល មកពីភ្លៀងធ្លាក់ឥត ឈប់ឈរ បានកើនដល់ ៩១នាក់ គិតត្រឹមល្ងាចថ្ងៃចន្ទ។ នេះ បើតាម សេចក្តីរាយការណ៍របស់ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួនៅថ្ងៃអង្គារ។

សេចក្តីរាយការណ៍បានឱ្យថា​ យ៉ាងហោចណាស់មានមនុស្ស ៣៨នាក់កំពុងបាត់ខ្លួននិង ២៥នាក់បានរងរបួសនៅក្នុង គ្រោះមហន្តរាយនេះ​ ជាពិសេសនៅក្នុងតំបន់ភាគខាងត្បូង របស់ប្រទេសនេប៉ាល់។

និងថា ប្រទេសនេប៉ាល់ទទួលរងភ្លៀងធ្លាក់ឥតឈប់ឈរ ចាប់តាំង ពីថ្ងៃសុក្រ នៅទូទាំងប្រទេស។

ក្រសួងបាននិយាយថាផ្ទះសរុបចំនួន ២ ៨៤៧ខ្នង ត្រូវបាន ខូចខាតទាំងស្រុង ហើយហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ ៧២៧ កន្លែងរងការខូចខាតដោយសារ ទឹកជំនន់និងការរអិលបាក់ដី។

រដ្ឋាភិបាលនេប៉ាល់បាននិយាយថា ខ្លួនបានបង្កើនកិច្ចខិតខំ ប្រឹងប្រែង ជួយសង្គ្រោះតាមរយៈការប្រមូលធនធានមនុស្សចំនួន ២៦៧០០នាក់ ឧទ្ធម្ភាគចក្រយោធាចំនួន ៧គ្រឿង ឧទ្ធម្ភាគចក្រ ឯកជន ៦គ្រឿង​ និងទូកជាច្រើនគ្រឿង។

នៅពេលជាមួយគ្នានោះក្រសួងមហាផ្ទៃនេប៉ាល់បាននិយាយថាខ្លួនបានអនុវត្តគោលនយោបាយច្រកទ្វារតែមួយ​ ដើម្បីចែកចាយ សម្ភារៈជំនួយដល់ជនរងគ្រោះដោយទឹកជំនន់៕